តាកែវ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ លោកប្រធានមន្ទីរកសិកម្ម និងមន្រ្តីជំនាញ បានអញ្ជើញសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារបង្កបង្កើនផល ការដាំដំណាំកសិកម្ម ក្នុងឃុំភ្នំដិន ឃុំសោម និងឃុំតាអូរ នៅក្នុងស្រុកគិរីវង់៕
