ព្រោះតែការឆ្លងជំងឺកូវី១៩ប្រមុខរាជរដ្ឋាភិបាលខិតខំកាត់បន្ថយភាពក្រីក្រនឹងចែកនូវប័ណ្ណក្រីក្រជូនពលរដ្ឋតែបែរជា
កាស៊ីណូភូមិយើងបើកអោយពលរដ្ឋខ្មែរចូលលេងយ៉ាងពេញ
ទំហឹង.
(ត្បូងឃ្មុំ) ÷ក្រសួងមហាផ្ទៃនិងក្រសួងហិរញ្ញវត្ថុបានសហការជាមួយក្រសួងសុខាភិបាលចុះបិទនិងអាជីវកម្មកាស៊ីណូភូមិយើងមិនបានមួយដង្ហើមចង្រឹតផង បែកជាកាសណូខ្លាំងលើហ៊ានបើកលេងយ៉ាងគឃ្លើនមិនខ្លាចច្បាប់សោះ ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែនតែងតែផ្ញើសារក្រើនរំលឹកពីបញ្ហាឆ្លងនេះរៀងរាល់ថ្ងៃតាមរយៈហ្វេសប៊ុកផេករបស់សម្ដេច ប៉ុន្តែកាសស៊ីណូ នៅ ភូមិអន្លង់ជ្រៃធ្វើផ្ទុយពីបទបញ្ជារបស់ថ្នាក់ដឹកនាំទៅវិញ។ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថានៅក្នុង កាស៊ីណូភូមិយើង កំពុងតែដំណើរការយ៉ាងរលូន ដោយអាងមានខ្នងបង្អែករឹងមាំបានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ អាប៉ោងយូគី និងល្បែងស៊ីសងច្រើនប្រភេទទៀតយ៉ាងពពាក់ពពូន ដោយគ្មានញញើតអ្វីទាំងអស់។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងតែបណ្តោយឲ្យម្ចាស់កាស៊ីណូភូមិយើង ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតបើកកាស៊ីណូ។
ដូច្នេះហើយទើបមានសេចក្តីអំពាវនាវដល់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ចំពោះករណីម្ចាស់កាស៊ីណូភូមិយើង បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន។
ប្រភពពីអ្នកធ្លាប់ចូលទៅក្នុងទីតាំងល្បែងស៊ីសងនៃកាស៊ីណូភូមិយើង បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះរថយន្តទំនើបៗជាច្រើនគ្រឿង និងជិះម៉ូតូរាប់រយគ្រឿងចូលទៅលេងល្បែងបញ្ជល់មាន់ បៀអាប៉ោងយូគី និងល្បែងផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះទេ។
ប្រភពថ្មីៗបានរាយការណ៍ឲ្យដឹងថា សម្រាប់ការបញ្ជល់មាន់១គូៗមានដាក់ដើមថាន់ពី១០០០ដុល្លារ(មួយពាន់ដុល្លារ)ដល់៥០០០០ដុល្លារ(ប្រាំម៉ឺនដុល្លារ)ឬច្រើនជាងនេះ ហើយល្បែងបៀអាប៉ោងយូគី និងល្បែងច្រើនប្រភេទទៀតក៏បើកលេងទ្រង់ទ្រាយធំផងដែរ។ ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បែរ ធ្វើជាមើលរំលងទង្វើរបស់ម្ចាស់កាស៊ីណូភូមិយើង ទៅវិញ។
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ករណីម្ចាស់កាស៊ីណូភូមិយើង បើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃកំពុងធ្វើឲ្យកើតនូូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។
ដោយសារតែមានការបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរីបែបនេះពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុង ស្រុក ខេត្តត្បូងឃ្មុំ ប្រហែលជាបានទទួលបានផលប្រយោជន៍ពីម្ចាស់កាស៊ីណូភូមិយើង ទើបមិនចាត់វិធានការទប់ស្កាត់បណ្ដោយប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងក្នុងកាស៊ីណូនោះយ៉ាងពពាក់ពពូនបែបនេះ។ ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន ពិនិត្យឡើងវិញជាបន្ទាន់អំពីភាពអសកម្មមិនមានការទប់ស្កាត់របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រោះពលរដ្ឋមានការបារម្ភទាំងអំពើចោរកម្មនឹងការឆ្លងនូវជំងឺកូវិដ ១៩ ជាខ្លាំង ព្រោះកាស៊ីណូ មួយនេះនៅជាប់ព្រំដែន វៀតណាម ហើយក៏មានប្រជាជនវៀតណាមឆ្លងចូលមកលេងក្នុងកាស៊ីណូនៅផងដែរ ដូច្នេះហើយទើបប្រជាពលរដ្ឋសូមពរយ៉ាងទទូចដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងឯកឧត្ដមនាយឧត្ដម សន្តិបណ្ឌិត នេត សាវឿន មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ករណីដែលកាស៊ីណូ ខាងលើបណ្ដោយអោយពលរដ្ឋខ្មែរចូលលេងច្រើនេះផងទាន៕







