ទម្លាក់ថ្មម៉ាបចុះពីលើរថយន្តកុងតឺន័រ ដាក់ចូលឃ្លាំង ចៃដន្យរអិលថ្ម សង្កត់កម្មករស្លាប់ម្នាក់នៅខណ្ឌមានជ័យ!

(ភ្នំពេញ)៖ កម្មករទម្លាក់ថ្មម៉ាបម្នាក់ ត្រូវថ្មម៉ាបរលំសង្កត់លើ បណ្ដាលឲ្យស្លាប់នៅកន្លែង ហើយត្រូវបានគេដឹកសព តាមកង់បីបញ្ជូនទៅមន្ទីរពេទ្យដើម្បីបង្វែរដាន បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣នឹង០០នាទីរសៀលថ្ងៃទី ០១ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅចំណុចឃ្លាំងថ្មម៉ាប ចាវ ឆីង តាមបណ្ដោយផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពបានឱ្យ«ដើមរាំង»ដឹងថា៖ សពជនរងគ្រោះឈ្មោះ យឹម បូពា ឣាយុ៣៣ឆ្នាំ មានស្រុកកំណើត នៅឯខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះរួមនិងក្រុមកម្មករ ជាច្រើននាក់ទៀត។

បាននាំគ្នាទម្លាក់ថ្មម៉ាប ពីលើរថយន្តកុងតឺន័រដើម្បីដាក់ចូលស្តុកក្នុងឃ្លាំង ខណ:ពេលកំពុងរុញថ្មម៉ាប ដាក់ចុះពីលើរថយន្ត។

ក៏បានរឣឹលថ្មម៉ាបសង្កត់ពីលើជនរងគ្រោះស្លាប់មួយរំពេច ភ្លាមៗនោះម្ចាស់ឃ្លាំងខាងលើបានឲ្យកម្មករ ។
ដែលនៅទីនោះយករ៉ឺម៉កដឹក ជនរងគ្រោះទៅទុកនៅមុខមន្ទីរពេទ្យឯកជនសួគ៌ ។

ដោយមិនបានទំនាក់ទំនងហៅរថយន្តសាម៊ុយដឹកជនរងគ្រោះឲ្យបានត្រឹមត្រូវនោះទេ។ ក្រោយមកជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់ចោលប្រពន្ធនិងកូនតូច។
ដែលទើបនិងកើត ក្រោយមកថៅកែឃ្លាំងថ្មម៉ាបខាងលើបានបញ្ជាឲ្យឣ្នកបើករម៉កកង់៣ដឹកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តសំបួរមាសតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការណ៏ជាមួយកម្លាំងជំនាញខណ្ឌមានជ័យ ។
ចុះទៅពិនិត្យនៅជុំវិញកន្លែងកើតហេតុនិងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

You might like