
ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានកិត្តិយសសាខា និងឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានធ្វើការសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន ២០គ្រួសារ ប្រកបដោយភាពស្និទ្ធស្នាល តាមរបៀបនៃការរស់នៅក្នុងបរិបទកូវីដ-១៩ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន:-ឃីត ១កញ្ជប់ -អង្ករ២៥គីឡូ -ទទឹកស៉ីអ៉ីវ ១យួរ -ត្រីខ០១យួរ -មី០១កេស និងថវិកាចំនួន ២០,០០០ ផងដែរ ៕