ខេត្តស្ទឹងត្រែង: ខណៈដំឡូងមីកំពង់ហក់ឡើងខ្ពស់ គួរជាទីគាប់ប្រសើរដល់ប្រជាកសិករ ប្រកបរបរកសិកម្មដាំដំឡូងមី តែបែជាឈ្មួញកណ្តាលដឹកដំឡូងមី លួចបង្កប់ឈើល្មើសច្បាប់ពីក្រោមធ្វើឲ្យ បែកធ្លាយដល់កម្លាំងនគរបាលប្រឆាំងបទសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត ធ្វើការស្ទាក់ឃាត់និងបង្ក្រាបបាន នៅវេលាម៉ោង៨,០០នាទី ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ចំណុចកោលដៅ ចរាចរណ៍អូរច្រឡង់ ស្ថិតក្នុងភូមិអូរច្រឡង់ ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្រោយការឆ្មក់បង្ក្រាបរថយន្តប្រភេទ V1 ដឹកដំឡូងមីគ្រៀមខាងលើ ខណៈលួចបង្កប់ឈើល្មើសច្បាប់នេះ ត្រូវមានការរារាំងពីរនគបាលជំនាញ មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានយើងចុះថតដោយចំហរឡើយ ហាក់ដូចជាមានការបិតបាំងឬមានអាតកំបាំងអ្វីនោះទេ។ ខណៈអ្នកសារព័ត៌មានយើង បានប្រទះឃើញនៅលើផ្លូវជាតិលេខ៧ អាស៊ាននៅចំណុចខាងលើជាប់ព្រំប្រទល់ទឹកដីខេត្តក្រចេះ លោកបំណងផ្សព្វផ្សាយនៅស្នាដៃរបស់កម្លាំង នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអនុវត្តនូវតួនាទីរបស់ខ្លួន។ បែជាមន្ត្រីនគរបាលខាងលើនោះ បានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានយើងថតផ្តិតរូបភាពឡើយ ហើយថែមទាំងគម្រាមថា: មិនឲ្យថតទេតើមានការអនុញ្ញាតអត់អ្នកកាសែតនិង សមត្ថកិច្ចក៏អាចវាយខ្នោះបានដែរ។ នេះបើតាមការបញ្ចាក់របស់ អ្នកសារព័ត៌មានយើងម្នាក់ បានចុះដល់ថតផ្តិតរូភាពភ្លាមៗ ខណៈសមត្ថកិច្ចកំពុងបំពេញការងារ។
ពាក់ព័ន្ធករណីការឃាត់រថយន្តខ្នាតយក្ស ប្រភេទ(V1)ដឹកដំឡូងមីបង្កប់ឈើខាងលើ លោកឧត្តមសេនីយ៍ត្រីសាន់ និមល ស្នងការរងនគរបាលខេត្តស្ទឹងត្រែង មិនអាចសុំការបំភ្លឺបានទេ លោកថាជាប់រវល់បន្តិច ចាំនេរួចលោកនិងខលទៅវិញ ភ្នាក់ងារសារព័ត៌មានយើងខ្ញុំរងចាំ រយ:ពេលយូររហូត មិនបានឃើញលោកស្នងការរង ខលត្រឡប់មកវិញដូចការសន្យារបស់លោកឡើយ។ គួររំលឹកថា: ករណីការបង្ក្រាបរថយន្តដឹកឈើ ពាក់ព័ន្ធបទល្មើសដឹកជញ្ចូនផលអនុផល ធនធានធម្មជាតិព្រៃឈើខាងលើនេះ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ពុំសូវបានសហការបង្ក្រាបឬរាយការណ៍ និងធ្វើការផ្ទេរប្រគល់មកឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនោះទេ ភាគច្រើនបទល្មើសទាំងនេះ ឲ្យតែពាក់ព័ទ្ធករណីខាងលើនេះ និងរក្សារទុកទាំងឈើ ទាំងរថយន្តប្រើឲ្យបទល្មើស ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ព្រោះគេក៏ជាសមត្ថកិច្ចមួយដែរ យើងរងចាំមើលការផ្តល់ព័ត៌មាន ឬសហការណាមួយពីមន្ត្រីនគបាល មកជំនាញទើបទៅទទួលយកមកចាត់ការបន្ត។ ជុំវិញការបង្ក្រាបរថយន្តខ្នាតយក្ស ប្រភេទ(V1)ខាងលើនេះ លោកសុខ ស៉ីដា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត បានប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះថា: កន្លងមកជួនកាលខាងប៉ូលិស រាយការណ៍មកឲ្យជំនាញមកទទួលនូវបទល្មើសដែលបង្ក្រាបបាន តែឥលូវហាក់បីដូចជាមិនសូវបានដឹងទេ លោកនេះលោកថា: រងចាំមើលតើខាងនគរបាលគាត់មានការសហការ និងផ្ទេរប្រគល់មកជំនាញរដ្ឋបាលព្រៃឈើទេ បើអត់នេះជាសិទ្ធរបស់គាត់ លោកក៏អត់ដឹងដែរ។