តាកែវ ៖ ព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២០នេះ លោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោក វង វណ្ណា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលឹក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងលោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវ បានអញ្ជើញចូលរួមពិធីប្រកាសតែង តាំង និងផ្ទេរភារកិច្ច ប្រធានការិយាល័យគយ និងរដ្ឋាករភ្នំដិនថ្មី ជំនួសប្រធានការិយាល័យគយចាស់ដែលត្រូវចូលនិវត្ត ដែលពិធីនេះរៀបចំទ្បើង នៅទីតាំងការិយា ល័យច្រកអន្តរជាតិព្រំដែនភ្នំដិន នៃស្រុកគីរីវង់ ខេត្តតាកែវ ។
